ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ដំណឹង និងព្រឹត្តិការណ៏



ការប្រគល់ ទទួលលិខិតអនុញ្ញាអាជីវកម្មប្រាតិភោគដោយអនុប្រទានជូន សហគ្រាស ផាម៉ាស៊ី យែសអ៊ិចប្រេស ជូន ប៊ុនណាង

នាព្រឹកថ្ងៃព្រហស្បតិ៍ ​៨រោច ​ខែមាឃ ​ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៨ ​ត្រូវនឹងថ្ងៃទី២០ ​ខែកុម្ភៈ ​ឆ្នំា២០២៥ ​លោក ​វ៉ា ​វណ្ណច័ណ្ណ ​ប្រធានការិយាល័យទ្រព្យសម្បត្តិនិងចំណូលមិនមែនសារពើពន្ធ ​បានចុះទៅប្រគល់ ​ទទួលលិខិតអនុញ្ញាតអាជីវកម្មប្រាតិភោគដោយអនុប្រទានជូន សហគ្រាស ផាម៉ាស៊ី យែសអ៊ិចប្រេស ជូន ប៊ុនណាង ​(ខ្នាតតូច) ​ស្ថិតនៅភូមិ១ ​សង្កាត់ដងទង់ ​ក្រុងខេមរភូមិន្ទ ​ខេត្តកោះកុង។

ក្នុងនាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​ដែលជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​មន្ទីរបានផ្សព្វផ្សាយ ​និងណែនំាឱ្យដាក់ស្លាកសញ្ញាអាជីវកម្មឱ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្ត ​ផ្ទៃពណ៌(ក្រហម) ​អក្សរពណ៌(ស) ​សម្រាប់អាជីវកម្មខ្នាតតូច។ ​

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាននិងវាយតម្លៃប្រចំាឆ្នំា២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

របាយការណ៍តាមដាន និង វាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យលទ្ធភាពពង្រឹងលំហហិរញ្ញវត្ថុសាធារណៈ ពង្រឹងប្រសិទ្ធភាពចំណាយ ជំរុញការអនុវត្តវិធានការចាំបាច់សម្រាប់អនុវត្តនូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលមានកម្មវិបាកផ្ទាល់ដល់ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។

នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ​ឆ្នំា២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក គ.ហ.ស. និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ

ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ​គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ​សម្រេចលទ្ធផល ៨៥,១២% ហើយ ​ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ​ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

នាព្រឹកថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ​ឆ្នំា២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានកែទម្រង់ផ្សេងទៀត រួមមានឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ អនុប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ព្រមទាំង មន្ត្រីជំនាញជាន់ខ្ពស់ មន្រ្តីជំនាញ និងជំនួយការមន្រ្តីជំនាញនៃ អ.គ.ហ. និងអង្គភាពពាក់ព័ន្ធប្រមាណ ៣៥ រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណងត្រៀមសម្រាប់ការធ្វើទស្សនកិច្ចស្តីពី “Public Governance and Public Sector Reform - NPM to Today” និងគម្រោងវិបស្សនានៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល នាខែមីនា ខាងមុខ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនំាលេខ ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៥

នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៨ ​ត្រូវនឹងថ្ងៃទី៧ ​ខែកុម្ភៈ ​ឆ្នំា២០២៥ ​លោក ​កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​លោក ​រ័ត្ន ​ជិន ​តំណាងអគ្គនាយកដ្ឋានថវិកា ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​លោក ​ជា ​ហេង ​តំណាងរតនាគារខេត្ត ​បានដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនំាលេខ ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៥ ​របស់រដ្ឋបាលថ្នាក់ជាតិ ​ជូនដល់បណ្តាមន្ទីរជុំវិញខេត្ត។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ចាប់ផ្តើមនៃការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគំាទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំាងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃតំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អមដោយជំនាញការ និងទីប្រឹក្សាសហភាពអឺរ៉ុបដើម្បីពិនិត្យសេចក្ដីព្រាងរបាយការណ៍ចាប់ផ្ដើមនៃការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចំាឆ្នំា២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

វិបត្តិសកលក្នុងបរិការណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅឈានឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នំា២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំវាយតម្លៃការអនុវត្តពាក់កណ្តាលអាណត្តិផែនការសកម្មភាពរួមដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២:០០ នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃតំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អមដោយជំនាញការសហភាពអឺរ៉ុបដើម្បីពិភាក្សាលើការត្រៀមរៀបចំ វាយតម្លៃការអនុវត្តពាក់កណ្ដាលអាណត្តិផែនការសកម្មភាពរួមដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការវាយតម្លៃកម្មវិបាកនៃការអនុវត្ត និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំជាមួយសហភាពអឺរ៉ុបប្រចំាកម្ពុជា ស្តីពីការគំាទ្រការរៀបចំគោលការណ៍ណែនំាស្តពីកម្មវិធីវិនិយោគបីឆ្នំារំកិល

នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ដីពីការគាំទ្រការរៀបចំគោលការណ៍ណែនាំស្ដីពីកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (PIP Guideline)។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាពជំនាញការថ្មី ដែលមកបំពេញភារកិច្ចជួយក្រសួងផែនការក្នុងការរៀបចំគោលការណ៍ណែនាំស្ដីពីកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (PIP Guideline) និងទទួលអនុសាសន៍បន្ថែមពីឯកឧត្ដមប្រធានអង្គប្រជុំ ពាក់ព័ន្ធទៅនឹងការរៀបចំគោលការណ៍ណែនាំខាងលើនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក Davide Berton អ្នកគ្រប់គ្រងគម្រោង, លោក Sebastien Dubost EU4PFM Team Leader, លោក Alex Anotonovs ជំនាញការគម្រោង EU4PFM, លោកតំណាងក្រសួងផែនការ, មន្ដ្រីជំនាញជាន់ខ្ពស់ និងមន្ដ្រីជំនាញនៃ អ.គ.ហ.។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នំា២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធិកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

(ភ្នំពេញ)៖នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​និងលោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​បានចូលរួមកិច្ចប្រជុំស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ។

កិច្ចប្រជុំក៏ដូចជាពីធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ៖

(១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ

(២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ

(៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាននិងវាយតម្លៃប្រចំាឆ្នំា២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២៥ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក ​មួង ​សំអឿន ​អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ គណនេយ្យភាពសមិទ្ធកម្ម» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ​ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.

កិច្ចប្រជុំនេះ ត្រូវបានរៀបចំរយៈពេលពេញ ១ថ្ងៃ និងមានការញ្ជើញចូលរួមពីសមាសភាពសរុបប្រមាណ ២៦២រូប មកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥។

គួររំលឹកផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានរួមចំណែកដ៏សំខាន់ ទាំងក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា។ តួរយ៉ាង ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣ ចំណូលថវិកាជាតិកើនឡើងប្រមាណជិត ២០ ដង ដែលធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការបង្កើនចំណាយរហូតដល់ទៅប្រមាណជិត ១៥ ដង។

បន្ថែមពីនេះ សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយនេះ បាននិងកំពុងដើរលើវិថីដ៏ត្រឹមត្រូវ បោះជំហានប្រកបដោយភាពជឿជាក់ និងជាក់ស្តែងនិយម ដើម្បីរួមចំណែកជំរុញកម្ពុជា ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម យ៉េត វីណែល ក៏បានបញ្ជាក់ផងដែរថា វិបត្តិសកល ដែលសល់ពីស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ សង្គ្រាម និងវិបត្តិផ្សេងៗ បានផ្ដល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ស៊ីជម្រៅ។ ដូចនេះ ដើម្បីជំរុញការងារកែទម្រង់ក្នុងបរិការណ៍នេះ អង្គភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការអនុវត្តឱ្យខាន តែបាននូវវិធានការចាំបាច់ទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយ ដើម្បីបន្តបង្កើនភាពរឹងមាំដល់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលធានាបានពេញលេញនូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយមានភាពធន់ និងបត់បែនទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃសង្គម-សេដ្ឋកិច្ចសកលោក៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ “អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា”

នារសៀល ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំយុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ “អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្ដីព្រាងចុងក្រោយសៀវភៅជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងរដ្ឋបាលរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤

ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:៣០ នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំង មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អមដោយជំនាញការសហភាពអឺរ៉ុបដើម្បីពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។

ការវាយតម្លៃនេះជាការវាយតម្លៃឯករាជ្យមានគោលបំណង ផ្ដល់ធាតុចូលជូនបណ្ដាស្ថាប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុបអំពីលទ្ធផល និងការវិវត្តនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ២ ដំណាក់កាលធៀបនឹងគោលដៅរំពឹងទុក។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគំាទ្រវិស័យយុត្តិធម៌ និង កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌។

សិក្ខាសាលានេះគឺជាសិក្ខាសាលាលើកទីមួយក្រោមកិច្ចសហការ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយមានការចូលរួមសង្កេតការណ៍ ពីតំណាងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ៣ រួមមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង ការចូលរួមពីស្ថាប័នសំខាន់ៗ នៅក្នុងវិស័យយុត្តិធម៌ មានជាអាទិ៍៖ ក្រសួងយុត្តិធម៌ផ្ទាល់ តុលាការកំពូល សាលាឧទ្ធរណ៍ តាមតំបន់ ទាំង ៤ រួមមាន៖ រាជធានីភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាដំបូងរាជធានី-ខេត្ត ទាំង ២៥ និង អង្គភាពពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ព្រមទាំង អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់ជាបង្គោលចរដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់វិស័យយុត្តិធម៌ និងពិភាក្សាលើកិច្ចការកែទម្រង់គាំទ្រគ្នាទៅវិញទៅមក ដែលជាការដកពិសោធន៍សាកល្បងដ៏សំខាន់មួយ សម្រាប់សុខដុមនីយកម្ម និងភាពប្រទាក់ក្រឡាគ្នានៃការងារអន្តរកែទម្រង់របស់រាជរដ្ឋាភិបាល គឺរវាងការដា្ឋនកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលចូលរួមវិភាគទានលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ខេត្តព្រៃវែង៖នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង ​លោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ​និង ​លោក ​មាស ​ដាឡាត់ ​ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ​តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ​ឯកឧត្ដម យ៉េត វីណែល ​អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា ​រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ អ.គ.ហ.  ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២ ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់ សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំផែនការថវិកាឆ្នំា២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside ​លោក វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ​និង ​លោក ​តឹក ​គុន ​អនុប្រធានការិយាល័យបុគ្គលិក ​រដ្ឋបាល ​និងហិរញ្ញវត្ថុ ​តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ​ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងផែនការសកម្មភាពប្រចំាឆ្នំា២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស.២០២៤ នៅសាលាខេត្តឧត្ដរមានជ័យ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង លោក តឹក គុន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) អនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួមពីឯកឧត្ដម ឃិន ញ៉ាណ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ  លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករងទទួលបន្ទុកការងាររួម អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃកសហវ. បានដឹកនាំកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តឧត្ដរមានជ័យ រដ្ឋបាលខណ្ឌ និងសង្កាត់ នៃខេត្តឧត្ដរមានជ័យ មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរមានជ័យ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តឧត្ដរមានជ័យ និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០រូប។ 

ជារួម អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តឧត្ដរមានជ័យ អាជ្ញាធរមូលដ្ឋាននៃខេត្តឧត្ដរមានជ័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរមានជ័យ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិក្នុងភូមិសាស្ត្រនៃខេត្តឧត្ដរមានជ័យ និងកំពុងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានវឌ្ឍនភាពបន្ថែមទៀត និងជម្រុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
ទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ នៃប្រទេសថៃ

នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤ លោក តឹក គុន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញខេត្តកោះកុង បានចូលរួមក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីខេត្តនានា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ។ ដំណើរទស្សនកិច្ចនេះមានការចូលរួម និងសម្របសម្រួលដោយឯកឧត្តម ឃិន ញ៉ាន អភិបាលរង តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ  ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ប៉ៃលិន កំពង់ធំ កំពង់ឆ្នាំង និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។ អំឡុងពេលបំពេញទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសុរិន្ទ ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ផាត ស៊ីចាន់វៀង អភិបាលរង តំណាងគណៈអភិបាលខេត្ត អមដោយប្រធានអង្គភាពជំនាញ ដើម្បីសិក្សាអំពីការអភិវឌ្ឍរបស់ខេត្តសុរិន្ទ ព្រមទាំងបានធ្វើទស្សនិច្ចសិក្សានៅមន្ទីរពេទ្យសុរិន្ទ ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ 

ទន្ទឹមនេះ គណៈប្រតិភូក៏បានទៅទស្សនាសារៈមន្ទីរដំរី និងភូមិចន្ទសូម៉ាសិប្បកម្មត្បាញសូត្រ ដើម្បីពិនិត្យការរៀបចំតំបន់ទេសចរណ៍ផ្សាភ្ជាប់នឹងការរស់នៅក្នុងមូលដ្ឋាន។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង លោក តឹក គុន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមប្រជុំក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. ដើម្បីជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ឃិន ញ៉ាន អភិបាលរង តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ប៉ៃលិន កំពង់ធំ កំពង់ឆ្នាំង។ សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អ.គ.ហ. បាននិងកំពុងសម្របសម្រួលរៀបចំទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តឧត្ដរមានជ័យ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពីបច្ចុប្បន្នភាពទីតំាងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក មួង សំអឿន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះបានដឹកនាំសម្របសម្រួល និងរៀបចំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.  ហើយក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ណុំ ស៊ីនិត អគ្គនាយករង តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត សរុបប្រមាណ ២៥០ រូប។

សិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណង៖

(១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងដីរដ្ឋជារួម ពិសេស ការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តរដ្ឋ

(២) ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

(៣) ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងគុណភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចំាត្រីមាសទី៣ ឆ្នំា២០២៤

នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ​ឆ្នំា២០២៤ វេលាម៉ោង ០៩:០០ នាទី មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិភាក្សាអំពី "វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ២០២៤" តាមរយៈប្រព័ន្ធ VDEO Conferences ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ដុសាធារណៈ (គ.ហ.ស.) និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ននានា។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖

១. បទបង្ហាញ និងកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

២. ផ្សេងៗ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ៩ខែ ឆ្នំា២០២៤

នារសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង និងលោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៤ និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងជំរុញបន្ថែមដល់សកម្មភាពដែលមិនទាន់អនុវត្តឬអនុវត្តយឺតយ៉ាវ ក្នុងគោលដៅជំរុញដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់បន្តត្រៀមរៀបចំនូវផែនការថវិកាអនុវត្តនៅឆ្នំាបន្ទាប់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព

នាថ្ងៃព្រហស្បតិ៍ ៥ រោច និងថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​និង ​លោក ​មាស ​ដាឡាត់ ​ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ​បានចូលរួមបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ​ដឹកនំាដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. និងឯកឧត្តម អ៊ុំ យុទ្ធី ​នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអ.គ.ហ អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថ។

បញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះក៍មានការប្រគល់នូវវិញ្ញាបនបត្រជូនដល់អង្គសិក្ខាសាលាផងដែរ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអាជ្ញាធរសវនកម្មជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសរុបប្រមាណ ៣១៣ នាក់។ សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ ដោយមានការចូលរួមជាអធិបតីបើកដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អមដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា, ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ និងសវនកម្ម នៃរដ្ឋសភា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។

ក្រោមការសម្របសម្រួលរួមរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.),សិក្ខាសាលានាពេលព្រឹក បានផ្តោតលើបទបង្ហាញគន្លឹះចំនួន ៣ រួមមាន៖

១. បទបង្ហាញទី១ ស្តីពី "កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០២៣-២០២៤ ដំណាក់កាលទី១" ដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំររើន រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.

២. បទបង្ហាញទី២ ស្តីពី "យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥" ដោយឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃ កសហវ.

៣. បទបង្ហាញទី៣ ស្តីពី "យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥" ដោយ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ កសហវ. ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិភាក្សាអំពី"ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រចំាត្រីមាសទី១ ឆ្នំា២០២៤"

នាព្រឹកថ្ងៃពុធ ​៧រោច ​ខែពិសាខ ​ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៨ ​ត្រូវនឹងថ្ងៃទី២៩ ​ខែឧសភា ​ឆ្នំា២០២៤ ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ​ ​ZOOM ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ​ឯកឧត្តមអគ្គមបណ្ឌិតសភាចារ្យ ​អូន ​ព័ន្ធមុន្នីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាប្រធានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដឹកនំាកិច្ចប្រជុំពិភាក្សាអំពី"ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រចំាត្រីមាសទី១ ឆ្នំា២០២៤"។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ​២ រួមមានៈ

១.ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ​ប្រចំាត្រីមាសទី១ ​ឆ្នំា២០២៤

២.ផ្សេងៗ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធ ​ZOOM នេះមានការអញ្ជើញចូលរួមពីសំណាក់ ​ឯកឧត្តម ​លោកជំទាវ ​លោក ​លោកស្រី ​ជាថ្នាក់ដឹកនំា ​និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពិភាក្សាអំពី"ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥"

នាព្រឹកថ្ងៃអង្គារ ​៦រោច ​ខែពិសាខ ​ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៨ ​ត្រូវនឹងថ្ងៃទី២៨ ​ខែឧសភា ​ឆ្នំា២០២៤ ​វេលាម៉ោង ​៩ៈ០០ ​នាទីព្រឹក ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពិភាក្សាអំពី"ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥" ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ​អូន ​ព័ន្ធមុន្នីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ​និងពិភាក្សាលើវឌ្ឍនភាព ​និងបញ្ហាប្រឈមនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងគម្រោវិនិយោគសាធារណៈ ​និងតាមប្រភពហិរញ្ញប្បទាននីមួយៗ ​ព្រមទំាងផ្តល់នូវវិធានការយុទ្ធសាស្រ្តបន្ថែម ​ដើម្បីដោះស្រាយនូវបញ្ហាប្រឈមពាកព័ន្ធ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ​ឯកឧត្តម ​លោកជំទាវ ​លោក ​លោកស្រី ​ជាថ្នាក់ដឹកនំា និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធ ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើករណីដី ១កន្លែង របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដែលកំពុងស្នើសុំធ្វើបណ្ណកម្មសិទ្ធិ

ខេត្តកោះកុង៖ ​នាព្រឹកថ្ងៃចន្ទ ១៣រោច ​ខែចេត្រ ​ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី៦ ​ខែឧសភា ​ឆ្នំា២០២៤ ​ឯកឧត្តម ​មាស ​សុខសេនសាន ​រដ្ឋលេខាធិការ ​តំណាងដ៍ខ្ពង់ខ្ពស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនំាកិច្ចប្រជុំពិភាក្សាលើករណីដី ១កន្លែង ​របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដែលកំពុងស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ​ដោយមានការចូលរួមពីសំណាក់ ​ឯកឧត្តម ​សៀក ​សុភ័គ ​អគ្គនាយករង ​នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​ឯកឧត្តមបណ្ឌិត ​សំឃិត ​វៀន ​អភិបាលរង ​នៃគណៈអភិបាលខេត្ត ​តំណាងលោកជំទាវ ​មិថុនា ​ភូថង ​អភិបាលខេត្ត ​លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ​ហ៊ាង ​ប៊ុណ្ណា ​អនុប្រធានមន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ ​និងសុរិយោដីខេត្ត ​និងមន្រ្តីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ការចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតារាងកើនឡើង-ថយចុះប្រចំាឆ្នំា២០២៣

ខេត្តកោះកុង៖ ​នារសៀលថ្ងៃចន្ទ ​៦រោច ​ខែចេត្រ ​ឆ្នំារោង ​ឆស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី២៩ ​ខែមេសា ​ឆ្នំា២០២៤ ​លោក ​ហាក់ ឡេង ​អភិបាលរង ​នៃគណៈអភិបាលខេត្ត ​តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត ​លោក ​សុខ ​ធី ​ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ​នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​អមដោយលោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានដឹកនំាកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតារាងកើនឡើង-ថយចុះប្រចំាឆ្នំា២០២៣។ ក្នុងឱកាសនេះ ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​តំណាងឱ្យក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​បានប្រគល់ ​ទទួលកុំព្យូរទ័រចំនួន ​១៥គ្រឿង ​និង ​External ​ចំនួន ​១៥គ្រឿង ​ជូនដល់រដ្ឋបាលឃុំ ​សង្កាត់ ​ដើម្បីអនុវត្តការងារចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ​និងការងារប្រចំាថ្ងៃ។

កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋបាលខេត្ត ​សាលាដំបូងខេត្ត ​ស្នងការនគរបាលខេត្ត ​កងរាជអាវុធហត្ថខេត្ត ​ពន្ធនាគារខេត្ត ​ប្រតិបត្តិសឹករងខេត្ត ​រដ្ឋបាលក្រុង ស្រុក ​មន្ទីរជំនាញខេត្ត ​និងរដ្ឋបាលឃុំ ​សង្កាត់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
ទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ​នាថ្ងៃអង្គារ ​១០រោច ​ខែមាឃ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី៥ ​ខែមីនា ឆ្នំា២០២៤ ​លោក ​តឹក ​គុន ​អនុប្រធានការិយាល័យ ​តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានជាប់ព្រំដែនកម្ពុជា-វៀតណាម (ខេត្តស្វាយរៀង-ខេត្តតៃនិញ) ​ក្រោមការដឹកនំាឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បាន៖

១.រៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) ខេត្តស្វាយរៀង ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍ខេត្ត។ ឆ្លៀតក្នុងឱកាសនេះ, អ.គ.ហ. បានប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់នៃខេត្តស្វាយរៀង តាមរយៈរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

២.ដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថានបានត្រឹមត្រូវ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
ទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តតៃនិញ ប្រទេសវៀតណាម

ប្រទេសវៀតណាម៖ ​នាថ្ងៃចន្ទ ​៩រោច ​ខែមាឃ ឆ្នំាថោះ បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី៤ ខែមីនា ​ឆ្នំា២០២៤ ​លោក ​តឹក ​គុន ​អនុប្រធានការិយាល័យ ​តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-រៀតណាម ​(ខេត្តស្វាយរៀង-ខេត្តតៃនិញ) ​ដឹកនំាដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។

តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។

ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នៅរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការវាយតម្លៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ

នារសៀលថ្ងៃពុធ ​៥កើត ​ខែមាឃ ​ឆ្នំាថោះបញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៤ ​ខែកុម្ភៈ ​ឆ្នំា២០២៤ ​លោក ​តំាង ​ធីលីណា ​ប្រធានការិយាល័យ ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមកិច្ចប្រជុំសិក្ខាសាលាស្តីពីការវាយតម្លៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ​ដែលជាបច្ច័យពីការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតាមរាជធានី ​ខេត្ត ​ក្រោមអធិបតីភាព​ ​ឯកឧត្តម ​យ៉េត ​វីណែល អនុរដ្ឋលេខាធិការ ​កសហវ ​និងជាអគ្គលេខាធិការរង ​អ.គ.ហ ​តំណាងឯកឧត្តម ​រស់ ​សីលវ៉ា ​រដ្ឋលេខាធិការ ​កសហវ ​និងជាអគ្គលេខាធិការ ​នៃ ​អ.គ.ហ ​អមដោយមន្រ្តីជំនាញជាន់ខ្ពស់ ​និងមន្រ្តីជំនាញ ​នៃ ​អ.គ.ហ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ​លោកស្រី ​តំណាងក្រសួងអប់រំ ​យុវជន ​និងកីឡា ​និងលោក ​លោកស្រី ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​រាជធានី ​ខេត្ត ​ទំាង២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

នាថ្ងៃពុធ ​៥កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ​ឆ្នំា២០២៤ ​នៅសណ្ឋាគារសុខាភ្នំពេញ ​លោក ​កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានអញ្ជើញចូលរួមកម្មពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ ​នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់បំផុតរបស់ ​សម្តេចមហាបវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា។ ​

"ខ្ញុំសង្ឃឹមថា [កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ] ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់ នូវមេរៀន និង បទពិសោធន៍ល្អៗ ព្រមទំាងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះ នូវឧបសគ្គផងទំាងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ" ​អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ ​សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​ថ្លែងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ ​នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤។

ក្នុងពិធីនេះ ​សម្តេចមហាបវរធិបតី ​ក៍បានថ្លែងសន្ទរកថាបិទ ​និងផ្តល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត ​សម្រាប់ជាទិសដៅក្នុងការអនុវត្តក្នុងឆ្នំា២០២៤ ​និងឆ្នំាបន្តបន្ទាប់ទៀត។ ​ពិធីនេះ ​មានការចូលរួមពីសំណាក់ ​ឯកឧត្តម ​លោកជំទាវ ​សមាជិក ​សមាជិកា ​នៃរាជរដ្ឋាភិបាល ​ឯកឧត្តម ​លោកជំទាវ ​រដ្ឋមន្រ្តី ​ថ្នាក់ដឹកនំា ​និងមន្រ្តីរាជការ ​ពីគ្រប់ក្រសួង ស្ថាប័ន ​ឯកឧត្តមរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប ​អភិបាល ​នៃគណៈអភិបាលរាជធានី ខេត្ត ​ដៃគូអភិវឌ្ឍន៍ ​និងអង្គការមិនមែនរដ្ឋាភិបាល។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

នាព្រឹកថ្ងៃអង្គារ ៤កើត​ ​ខែមាឃ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៣ ​ខែកុម្ភៈ ​ឆ្នំា២០២៤ ​នៅសណ្ឋាគារហ្គាឌិន ​ស៊ីធី ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ ​នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ​ដំណាក់កាលទី៤ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ​ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាប្រធាន ​គ.ហ.ស.។

"ឆ្លងកាត់ការអនុវត្តអស់រយៈពេលជាង ២០ឆ្នំា រហូតមកដល់ដំណាក់កាលទី៤ នៅពេលនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេចបានវឌ្ឍនភាពជាច្រើន គួរជាទីមោទនៈ។ សមិទ្ធផលដ៍សំខាន់បំផុតមួយ ក្នុងពេលថ្មីៗ ចុងក្រោយនេះគឺ ការណ៍ដែលកម្ពុជាបានពុះពារជម្នះឆ្លងកាត់បានដោយជោគជ័យ នូវវិបត្តិកូវីដ-១៩ ខណៈស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ត្រូវបានរក្សាក្នុងសភាពរឹងមំាល្អ ស្របពេលដែលប្រទេសមានការអភិវឌ្ឍតិចតួច មួយចំនួនទៀតនៅលើពិភពលោក ថ្វីត្បិតថាអាចឆ្លងវិបត្តិជាសកលនេះ បានជោគជ័យក៍ពិតមែន ប៉ុន្តែបានធ្លាក់ជាប់ផុងក្នុងស្ថានភាពបំណុលកម្រិតខ្ពស់" ​នេះបើយោងតាមការលើកឡើងរបស់ ​ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំនេះ ​មានការចូលរួមពីសំណាក់ឯកឧត្តម ​លោកជំទាវ ​សមាជិក ​សមាជិកា ​នៃរាជរដ្ឋាភិបាល ​ឯកឧត្តមអគ្គរដ្ឋទូតប្រតិភូសភាអឺរ៉ុប ​និងជាតំណាងដៃគូអភិវឌ្ឍន៍ ​ឯកឧត្តម ​លោកជំទាវ លោក លោកស្រី ​ថ្នាក់ដឹកនំា ​និងមន្រ្តីរាជការ ​នៃក្រសួង-ស្ថាប័ន ​ដៃគូអភិវឌ្ឍន៍ ​ឯកឧត្តម ​លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី -ខេត្ត ​និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចំាត្រីមាសទី៤ និងឆ្នំា២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

របាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ បានឆ្លុះបញ្ចាំងថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។

នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩ : នាទី នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចំាត្រីមាសទី៤ និងឆ្នំា២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ហ.ស. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំបូកសរុបផែនការសកម្មភាពឆ្នំា២០២៤ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាលាជាតិគយ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនំាដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។

ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ

(១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ

(២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ

(៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ. រាជធានី-ខេត្ត ក៏មានការរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទំាងខេត្តកោះកុងសម្រាប់ឆ្នំា២០២៤

ខេត្តកោះកុង៖ នាព្រឹក​ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកោះកុង​ បានរៀបចំ​កិច្ច​ប្រជុំពិធីដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តកោះកុង សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សំឃិត វៀ​ន អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត​ ជា​ប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៤​

សមាសភាពចូលរួម ដូចខាងក្រោម ៖

១.ឯកឧត្តមបណ្ឌិត សំឃិត វៀន  អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត

២.លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត 

៣.លោក ជា គឹមតុង តំណាងក្រសួងសេដ្ឋកិច្ចនិងហិតញ្ញវត្ថុ 

៤.លោក ឡុង ប៊ុណ្ណាត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត 

៥.លោក កុយ ចាន់ដារិទ្ធ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

៦.លោក សាន់ សួនប្រាមោទ្យ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ   

៧.លោក សេង តាំង តំណាងរតនាគាខេត្ត

៨.លោក យ៉ាន់ សំរេច តំណាងសាខាពន្ធដារខេត្ត 

៩.លោកស្រី អ៊ិន សោភ័ណ្ឌ តំណាងរដ្ឋបាលស្រុកបូទុមសាគរ 

១០. លោក​ គង់​ ត្រាមៀច​ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត

១១. តំណាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

១២.លោកស្រី​ ស្រី​ ពិនសោភា​ តំណាង រដ្ឋបាលស្រុកមណ្ឌលសីមា

១៣.លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ពិធីប្រកាសដាក់ឱ្យអនុវត្ត និងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) ជំហ៊ានទី១ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមពិធីដាក់ឱ្យអនុវត្ត និងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។

ពិធីនេះមានគោលបំណង ដាក់អនុវត្តសាកល្បង និងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ PMAS លើមុខងារស្នូលរួមមាន ការរៀបចំផែនការសកម្មភាព, ការរៀបចំថវិកាសម្រាប់អង្គភាពអនុវត្តនិងការរៀបចំរបាយការណ៍វឌ្ឍនភាពសម្រាប់អង្គភាពរៀបចំរបាយការណ៍តាមដានវឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនំាដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នំា២០២៤ ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

រាជធានីភ្នំពេញ៖នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក ​កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានកិច្ចប្រជុំកម្រិតថ្នាក់ដឹកនំាដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នំា២០២៤ ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.  ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័ន ។ 


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង ស្ថាប័ន

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារ ហ្គាឌិនស៊ីធី, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង ស្ថាប័ន។ សិក្ខាសាលានេះមានការចូលរួមក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃ កសហវ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមការងារកែទម្រង់កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន, អគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. និង លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ២៣០ នាក់។

ធាតុចូលដែលទទួលបានពីសិក្ខាសាលានេះនឹងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃ ​ដែល ​អ.គ.ហ ​គ្រោងនឹងបញ្ចប់នៅចុងឆ្នំា២០២៣ ​ហើយអនុសាកល្បងក្រសួងចំនួន២ ​សម្រាប់ជាធាតុចូលដ៍មានសារៈសំខាន់ក្នុងរបាយការណ៍តាមដាន ​និង ​វាយតម្លៃប្រចំាឆ្នំា២០២៣ ​នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
Meeting of the Committee for Public Financial Management Reform to discuss on the "review of the progress of the implementation of the Public Financial Management Reformation Program, Phase 4 of the Third Quarter of 2023

In the morning of Tuesday 8 Kertik month, year of the Parrot, BC. White. 2567 is on November 21, 2023 at 09:00, His Excellency General Doctor Aun Pornmoniroth, Deputy Minister, Minister of Economy and Finance and Chairman of Committee to Reform Public Financial Management (K. H. White. ) Conducted a meeting of the Committee for Public Financial Management Reform to discuss on the “review of the progress of the implementation of the Public Financial Management Reformation Program, Phase 4 of the Third Quarter of 2023” via video platform, with the invitation of His Excellency, Her Excellency, and Mrs. as a leader and a member of the Public Finance Management Reform team of Ministry of Economy and Finance. True. The meeting discussed two agendas, including:

1. Review on the progress report of the implementation of the Public Financial Management Reform Program Phase 4, Q3 2023

2. Variety of things.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នំា២០២៣ ស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នំា២០២៣ វេលាម៉ោង ៨ : ៣០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នំា២០២៣ ស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះ ដឹកនំា និងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាប្រធានក្រុមការងារចំពោះកិច្ចប្រជុំកម្រិតថ្នាក់ដឹកនំា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបចំនួនប្រមាណ ១២០០នាក់ ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង ស្ថាប័ន ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គភាពក្រោមឱវាទ កសហវ មន្ទីរ សហវ អង្គភាព​ និងមន្ទីរជំនាញរាជធានី ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នំា២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

រាជធានីភ្នំពេញ៖ ​នាព្រឹកថ្ងៃចន្ទ ​១០រោច ​ខែភទ្របទ ​ឆ្នំាថោះបញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី៩ ​ខែតុលា ​ឆ្នំា២០២៣ ​នៅសណ្ឋាគារសុខាភ្នំពេញ ​លោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នំា២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តម ​យ៉េត ​វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) ​និងឯកឧត្តម ​ប៊ូ ​វង្សសុខា ​អគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) ​តំណាងឯកឧត្តម ​រស់ ​សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាអគ្គលេខាធិការ ​អគហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​និងត្រួតពិនិត្យនិងវាយតម្លៃ ​មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ ​អគហ ។

គោលបំណង ​នៃកិច្ចប្រជុំនេះ ​គឺដើម្បីតម្រង់ទិសការរៀបចំលទ្ធផលគន្លឹះ ​(KPI) ​ផែនការសកម្មភាពលម្អិត ​(GDAP/MAP/PDAP) និងផែនការថវិកា ព្រមទំាងពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្តកន្លងមក។ ​កិច្ចប្រជុំនេះ ​មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ក្រសួងស្ថាប័ន ​និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនំារួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល (Public Financial Management Manual of The Royal Government of Cambodia PFMM)

នៅថ្ងៃពុធ ៥រោច - ព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ - ៥ ខែតុលា ឆ្នំា២០២៣ លោក ​កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំតាមរយៈ VEDEO CONFERENCE ស្តីពីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលការណ៍ណែនំារួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនំារួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ) តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ  និងជាអគ្គលេខាធិការ នៃអ.គ.ហ។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលការណែនំារួមនេះ និងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសមាជិក និងសមាជិកា នៃក.គ.គ.ហ តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃ ក.ស.ហ.វ ក្រសួង ស្ថានប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញរាជធានី ខេត្ត ទីប្រឹក្សាបច្ចេកទេស នៃក.ស.ហ.វ និងក្រុមហ៊ុនទីប្រឹក្សា Fii and Associates ព្រមទំាងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ខេត្តសៀមរាប៖ ​នាព្រឹកថ្ងៃទី០២ ​ខែតុលា ​ឆ្នំា២០២៣ ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ​ហ៊ាន ​សាហ៊ីប ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​តំណាងដ៍ខ្ពង់ខ្ពស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ​ព័ន្ធមុន្នីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ​មាស ​សុខសេនសាន ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​អមដំណើរដោយឯកឧត្តមអគ្គនាយក ​លោកអគ្គនាយករង ​ប្រធាននាយកដ្ឋាន ​មន្រ្តីរាជការជំនាញនៃនាយកដ្ឋានបុគ្គលិក។ ​សិក្ខាសាលាថ្ងៃនេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនុវត្តការងារបុគ្គលិក ​ដែលមានរបៀបវារៈសំខាន់ៗ ​ចំនួន០២ ​គឺ៖

១.ការផ្សព្វផ្សាយអំពីសារាចរលេខ ​០០២ ​សហវ.សរ.អល​ ​ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា

២.ផ្សព្វផ្សាយ ​និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនំាស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជូនថ្នាក់ដឹកនំា ​និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសរុបប្រមាណ ​៤០០នាក់។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះឯកឧត្តម ​មាស ​សុខសេនសាន ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​បានផ្តល់នូវអនុសាសន៍មានឧត្តមប្រយោជន៍ជូនដល់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជាពិសេសមន្រ្តីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ ​គឺ៖

ទី១ ​ត្រូវធ្វើឱ្យមាននូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាងអស់់ពាក់ព័ន្ធការងារបុគ្គលិក

ទី២ ​បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្រ្តីរាជការ ​និងពង្រឹងការអនុវត្តការងារផ្អែកតាមអភិក្រម ​៤ ​គឺ ​រើសត្រូវ ​បណ្តុះបណ្តាលត្រូវ ​ប្រើប្រាស់ត្រូវ ​និងទុកដាក់ត្រូវ ​៣. ​ធ្វើបច្ចុប្បន្នឯកសារគតិយុត្តដែលមានស្រាប់ ​និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បីបង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក ​និងជាទីបញ្ចប់ ​ឯកឧត្តម ​បានលើកទឹកចិត្ត ​ដល់ថ្នាក់ដឹកនំា ​និងមន្រ្តីរាជការទំាងអស់ ​បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ ​ទំាងថ្នាក់កណ្តាល ​និងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា ​តម្លាភាព ​គណនេយ្យភាព ​និងសមធម៌។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
លោក ជុំ សំអុល អនុប្រធានមន្ទីរសហវ តំណាងលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តកោះកុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិន ឯ​.​ក ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង

នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ លោកស្រី អ៊ី នារី​នេត អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិន ឯ​.​ក ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។នា​ឱកាស​នោះ​ដែរ លោកស្រី​អភិបាល​រង​ខេត្ត បាន​សម្ដែង​ភាព​រីករាយ​ចំពោះ​ការ​បើក​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិ​ន ឯ​.​ក។លោកស្រី អ៊ី នារី​នេត បាន​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​គតិបណ្ឌិត និង​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​ទាំងមូល ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្ដី​ត្រេកអរ ទទួល​បាន​សេចក្ដី​សុខ និង​មាន​ឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។លោកស្រី អ៊ី នារីនេត បាន​បន្ថែម​ថា នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​នាំ​មក​នូវ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំង​មាន​ការ​ទទួល​ស្គាល់ និង​ស្មើមុខ​ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ ក្រោម​ម្លប់​សន្តិភាព​នេះ​ហើយ បាន​នាំ​ឲ្យ​ខេត្ត​កោះកុង មាន​លទ្ធភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។លោកស្រី​អភិបាល​រង​ខេត្ត ជឿជាក់​ថា កំពង់ផែ​ថ្មី​មួយ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ឬ ផល​កសិកម្ម របស់​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​តែ​ប្រកប​របរ​កសិកម្ម​នៅ​មូលដ្ឋាន។ ក្នុង​នោះ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​ខេត្ត​កោះកុង ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ និង​ទទួល​បាន​ជីវភាព​ធូរធារ​ជាង​មុន ព្រោះថា ផ្លូវ ស្ពាន និង​កំពង់ផែ គឺជា​សរសៃ​ឈាម សេដ្ឋកិច្ច​ដ៏​សំខាន់​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ការ​លើក​ស្ទួយ​ជីវភាព​​ប្រជាពលរដ្ឋ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣”

នាព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥  ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤  ប្រចាំឆមាសទី១ ឆ្នាំ២០២៣” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និង វគ្គបណ្តុះបណ្តាលស្តីពីវិធីហិរញ្ញវត្ថុ សម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក

ខេត្តសៀមរាប៖នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាល ក្រុង ស្រុក ។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម  ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត តួនាទីភារកិច្ច គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងបាត់ដំបង និង រដ្ឋបាលក្រុងកំពង់ចាម ។

សិក្ខាសាលានេះមានការចូលរួមពី លោក កេវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត  ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។



អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នំា២០២៤ របស់រដ្ឋបាលខេត្តកោះកុង

រាជធានីភ្នំពេញ៖ ​នារសៀលថ្ងៃអង្គារ ​៦កើត ​ខែស្រាពណ៍ ​ឆ្នំាថោះ បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី២២ ​ខែសីហា ​ឆ្នំា២០២៣ ​នៅសាលប្រជុំ ​នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ​បានរៀបចំកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នំា២០២៤ ​របស់រដ្ឋបាលខេត្តកោះកុង ​ក្រោមការដឹកនំារបស់ឯកឧត្តមបណ្ឌិត ​ជូ ​គឹមឡេង ​រដ្ឋលេខាធិការ ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ឯកឧត្តម ​ទេព ​ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការ ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ឯកឧត្តមបណ្ឌិត ​កែវ ​បេងវឌ្ឍន៍ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ​នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ​ដោយមានការចូលរួមពី ​ឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរង ​នៃគណៈអភិបាលខេត្តកោះកុង ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្តកោះកុង ​និងមានការចូលរួមពីឯកឧត្តម ​លោកជំទាវ ​លោក ​លោកស្រី ​ជាច្រើនរូបទៀត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)

ខេត្តសៀមរាប៖ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ​១កើត ​ខែស្រាពណ៍ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៧ ​ខែសីហា ​ឆ្នំា២០២៣ ​នៅសណ្ឋាគារ ​Angkor Empress ខេត្តសៀមរាប ​លោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​និង ​លោក ​មួង ​សំអឿន ​អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​បានចូលរួមវគ្គបណ្តុះបណ្តាល ​ក្រោមអធិបតីភាពឯកឧត្តម ​នេត មន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ​នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងជាអនុប្រធានក្រុមការងារ ក.ម.ព និងចំណូលមិនមែនសារពើពន្ធ ​បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្រ្តីបង្គោលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគារ ​រាជធានី ខេត្ត ទំាង២៥​ ​វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧ ​ដល់ថ្ងៃទី១៨ ​ខែសីហា ​ឆ្នំា២០២៣។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)

ថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣

កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ដឹកនាំដោយលោក  វ៉ាវណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសហវខកក  ដោយមានការចូលរួមពី រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ដែលស្ថិតនៅសាលប្រជុំតូចនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (កើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នំា២០២២)

កោះកុង៖ នាព្រឹកថ្ងៃចន្ទ ​៩រោច ​ខែជេស្ឋ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១២ ​ខែមិថុនា ​ឆ្នំា២០២៣ ​នៅសាខាកាកបាទក្រហមខេត្តកោះកុង ​កិច្ចប្រជុំស្តីពីកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (កើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នំា២០២២) ​ដឹកនំាដោយ ​ឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរង ​នៃគណៈអភិបាលខេត្តកោះកុង ​លោក ​សុខ ​ធី ​ប្រធាននាយកដ្ឋានសារពើភណ្ឌ ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្ត ​និងលោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើភណ្ឌ ​នៃមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្ត ​ដែលមានការចូលរួមពីកងរាជអាវុធហត្ថខេត្ត ​ពន្ធនាគារខេត្ត ​លោក-លោកស្រី ​តំណាងមន្ទីរ ​អង្គភាព ​លោក-លោកស្រី ​តំណាងរដ្ឋបាលក្រុង-ស្រុក ​និងលោក-លោកស្រីតំណាងរដ្ឋបាលឃុំ-សង្កាត់។

គោលបំណងនៃកិច្ចប្រជុំនេះពង្រឹងតាមដានលើការរៀបចំ ​និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតារាងកើនឡើង ​និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នំា២០២២។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំចុះសង្កេត ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង

នាថ្ងៃអង្គារ ១២រោច ខែពិសាខ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៦ ​ខែឧសភា ​ឆ្នំា២០២៣ ​ដឹកនំាដោយលោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្តកោះកុង ​លោក ​ហាប់ ​ចាន់ធា ​អនុប្រធាននាយកដ្ឋាន ​នៃនាយកដ្ឋានស្ថិតិ ​និងវិភាគសេដ្ឋកិច្ច ​និងលោកស្រី ​ហង់ ​វិសុទ្ធ ​អនុប្រធាននាយកដ្ឋាន ​នៃនាយកដ្ឋានស្ថិតិ ​និងវិភាគសេដ្ឋកិច្ច ​និងដោយមានការចូលរួមពីតំណាងប្រធានមន្ទីរទេសចរណ៍ ​មន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ ​និងសុរិយោដី ​មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​និងមន្ទីរឧស្សាហកម្ម ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ស្ថិតនៅមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។

កិច្ចប្រជុំនេះមានគោលបំណងសិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗ ​នៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន ​និងប្រមូលធាតុចូលដើម្បីពិនិ្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ ​ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី ​ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំវឌ្ឍនភាពត្រីមាសទី១ ឆ្នំា២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នំា២០២៣ វេលាម៉ោង ២ : ៣០ នាទីរសៀល ឯកឧត្តម យ៉េត វិណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ ការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទំាងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ។

កិច្ចប្រជុំនេះបានដឹកនំាជាមួយក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពត្រីមាសទី១ ឆ្នំា២០២៣ ស្តីពីវឌ្ឍនភាពសកម្ម ភាព និងការអនុវត្តផែនការថវិកា ក្នុងន័យបន្តជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការ ជាពិសេសពិភាក្សា និងកំណត់សកម្មភាពអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នំា២០២៣ ដើម្បីធា នាឱ្យសម្រេចបានគោលដៅសំខាន់ នៃផែនការសកម្មភាពរួម ដំណាក់កាលទី៤។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តកោះកុង

កោះកុង៖ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ​៧រោច ​ខែពិសាខ ​ឆ្នំាថោះ​ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១១ ​ខែឧសភា ​ឆ្នំា២០២៣ ​នៅសាលាខេត្តកោះកុង ​អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​(អ.គ.ហ) ​ដឹកនំាដោយឯកឧត្តម ​យ៉េត វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​អ.គ.ហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​ ​ត្រួតពិនិត្យ ​និងវាយតម្លៃ ​មន្រ្តីជាន់ខ្ពស់ ​មន្រ្តីជំនាញ ​នៃអ.គ.ហ ​បានសហការជាមួយរដ្ឋបាលខេត្តកោះកុង និង ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ​ដោយមានការចូលរួមដឹកនំាដោយឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរងខេត្តកោះកុង។ ​

ឆ្លៀតក្នុងឱកាសនេះក្រុមការងារក៍បានពិភាក្សាអំពីរបាយការណ៍វិភាគ ​ភាពខ្លំាង ​ភាពខ្សោយ ​កាលានុវត្តភាព ​និងការគំរាមកំហែង ​(SWOT) ​នៃខេត្តកោះកុង ​ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដំណើរទស្សកិច្ចសិក្សានេះមានការចូលរួមពី ​ឯកឧត្តម ​លោកជំទាវ ​អភិបាលរង ​តំណាងអភិបាល ​នៃគណៈអភិបាលខេត្ត ​លោក ​លោកស្រី ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាង២៥ ​រាជធានី ​ខេត្ត ​និងមន្រ្តីពាក់ព័ន្ធ ​នៃរដ្ឋបាលខេត្តកោះកុង។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ទំាង២៧ មន្ទីរ អង្គភាព ប្រចំាឆ្នំា២០២២

នាព្រឹកថ្ងៃចន្ទ ​៥កើត ​ខែពិសាខ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៦ ​ត្រូវនឹងថ្ងៃទី២៤ ​ខែមេសា ​ឆ្នំា២០២៣ ​នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ​បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ទំាង២៧ មន្ទីរ អង្គភាព ប្រចំាឆ្នំា២០២២ ​រយៈពេល ​៣ថ្ងៃ ​ចាប់ពីថ្ងៃទី២៤ ​ដល់ថ្ងៃទី២៦ ​ខែមេសា ​ឆ្នំា២០២៣ ​ដឹកនំាដោយលោក ​កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្ត ​លោក ​ជុំ ​សំអុល ​អនុប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្ត ​និងលោក ​វ៉ា ​វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះជួយពង្រឹងសមត្ថភាពដល់មន្រ្តីដែលចុះប្រព័ន្ធ ​SARMIS​ ​ឱ្យកាន់តែមានប្រសិទ្ធភាព ​និងបានទាន់ពេលវេលា។

១.មន្ទីរបរិស្ថានខេត្ត

២.មន្ទីរផែនការខេត្ត

៣.មន្ទីរទេសចរណ៍ខេត្ត

៤.មន្ទីររ៉ែ និងថាមពលខេត្ត

៥.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

៦.មន្ទីរធម្មការ និងសាសនាខេត្ត

៧.មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈខេត្ត

៨.មន្ទីរប្រៃសណីយ៍ ​និងទូរគមនាគមន៍ខេត្ត

៩.មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត ​បច្ចេកទេស ​និងនវានុវត្តន៍ខេត្ត

១០.មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ​ព្រឹទ្ធសភា ​និងអធិការកិច្ចខេត្ត

១១.សាលាដំបូងខេត្ត

១២.មន្ទីរសុខាភិបាលខេត្ត

១៣.មន្ទីរអប់រំយុវជន ​និងកីឡាខេត្ត

១៤.មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទខេត្ត

១៥.មន្ទីរព័ត៌មានខេត្ត

១៦.មន្ទីរកិច្ចការនារីខេត្ត

១៧.មន្ទីរពាណិជ្ជកម្មខេត្ត

១៨.មន្ទីរមុខងារសាធារណៈខេត្ត

១៩.មន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត

២០.មន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ ​និងសុរិយោដីខេត្ត

២១.មន្ទីរធនធានទឹក ​និងឧតុនិយមខេត្ត

២២.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត

២៣.មន្ទីរសង្គមកិច្ច ​អតីតយុទ្ធជន ​និងយុវនីតិសម្បទាខេត្ត

២៤.ពន្ធនាគារខេត្ត

២៥.ប្រតិបត្តិការសឹករងខេត្ត

២៦.កងរាជអាវុធហត្ថខេត្ត

២៧.ស្នងការនគរបាលខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និង ពិនិត្យពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៨កើត ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣, លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ព្រមទាំងក្រុមការងារ បានចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និង ពិនិត្យពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ប្រចាំឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគន្លឹះពាក់ព័ន្ធដូចជា អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៅថ្នាក់កណ្តាល ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ផងដែរ ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៣ ចំណុចដូចខាងក្រោម៖
១. វឌ្ឍនភាពការងារ និង បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងឆ្នាំ ២០២២ កន្លងទៅ និង ការសំណូមពរនានា
២. ការកំណត់ទិសដៅ និង ផែនការការងារដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ ២០២៣ និង ឆ្នាំបន្តបន្ទាប់
៣. ផ្សេងៗ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)

រាជធានីភ្នំពេញ៖នាថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៥ថ្ងៃ ក្រោមប្រធានបទ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពអំពីទិដ្ឋភាពបច្ចេកទេសស៊ីជម្រៅ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ វគ្គបណ្ដុះបណ្ដាលនេះដឹកនាំ ដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. និងសម្របសម្រួលដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមដឹកនាំការពិភាក្សាដោយឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះ, ដីចុះបញ្ជីស្ទួន, ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោក លោកស្រី ក្រុមការងារគណៈកម្មការអន្តក្រសួងដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និង ជាតំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ,អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ពិធី“ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥”
នារសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) បានសម្របសម្រួលរៀបចំ និង ចូលរួមពិធីប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានអ្នកចូលរួមផ្ទាល់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ចូលរួមតាមប្រព័ន្ធសន្និសីទវីដេអូ Zoom និងសរុបប្រមាណជាងមួយពាន់នាក់ ។
ការរៀបចំពិធីនេះឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការ នូវសមិទ្ធផលថ្មីៗ ដែលសម្រេចដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ដាក់អនុវត្តនិងប្រេីប្រាស់ប្រព័ន្ធទាំងថ្នាក់កណ្ដាល ថ្នាក់មូលដ្ឋាន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។ យោងតាមប្រសាសន៍ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការត្រូវតែត្រៀមលក្ខណៈឱ្យរួចរាល់ រៀនសូត្របន្ថែម និង អភិវឌ្ឍខ្លួនឯងជានិច្ច ក្នុងស្មារតីរៀនឥតឈប់ ដើម្បីចាប់យកឱ្យបាននូវការផ្លាស់ប្តូររបៀបធ្វើការងារថ្មីៗ បង្កើនភាពស៊ាំឱ្យបានលឿន តាមឱ្យទាន់សម័យកាល និង គ្រប់កាលៈទេសៈនៃការវិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។
សមិទ្ធផលដែលបានប្រកាសផ្លូវការក្នុងថ្ងៃនេះមានចំនួន ៦ ដូចខាងក្រោម៖
១-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ និង ប្រកាសឱ្យហើយសម្រាប់ការអនុវត្តនីតិវិធីនេះដល់ក្រសួងយុត្តិធម៌ដែលនឹងត្រូវអនុវត្តចាប់ពីខែ មិថុនា ខាងមុខ
២-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៣.ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី FMIS Portal ទៅកាន់រដ្ឋបាលក្រុង ស្រុក ឃុំ និង សង្កាត់ សរុបចំនួន ៥៤២
៤.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងារស្នូលនៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី
៥.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាលចំនួន ១៧, និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥
៦.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានប្រកាស ដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ ផងដែរ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លំាង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្តទំាង ២៥

រាធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ.គ.ហ. ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត។ 

សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើសុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមចំពោះរាជធានី-ខេត្ត  ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ SWOT ខ្វែង។ 

សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។ 

សូមគូសបញ្ជាក់ថា ការរៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តនេះ គឺជាសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”

រាជធានីភ្មំពេញ៖ នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នំា២០២៣ វេលាម៉ោង ៨ នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងតំណាងអង្គការមិនមែនរដ្ឋាភិបាលនិងលោកកែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមអមថ្នាក់ដឹកនំាអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


តបតាមប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានចក្ខុវិស័យ “ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធ ដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ” ។


សូមគូសបញ្ជាក់ជូនបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលគឺ៖


- ដំណាក់កាលទី ១, ផ្ដោតលើការពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ ២០០៨


- ដំណាក់កាលទី ២, ផ្តោតលើការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៥


- ដំណាក់កាលទី ៣, ផ្ដោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២២


- ដំណាក់កាលទី ៤, ផ្ដោតលើ «គណនេយ្យភាពសមិទ្ធកម្ម ពីឆ្នាំ ២០២៣ និង គ្រោងបញ្ចប់នៅឆ្នាំ ២០២៧ ។


សូមរម្លឹកផងដែរថា ប្រព័ន្ធ FMIS បានចាប់ផ្ដើមអភិឌ្ឍនៅចុងដំណាក់កាលទី ២ និង ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជំហានទី ១ នៅក្នុងដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលលើ "មុខងាររៀបចំផែនការថវិកា" ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទំាង២៥ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែ មីនា ឆ្នំា២០២៣
នៅថ្ងៃចន្ទ ៧រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នំា ២០២៣ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំវគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបចំនួន ១០៩ រូប ដែលក្នុងនោះ សិក្ខាកាមជាស្ត្រីចំនួន ៤៣ រូប។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១២ថ្ងៃ, ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា
៤. អនុមុខងាររៀបចំចំណាយថវិកា
៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
៨. មុខងារររៀបចំផែនការថវិកា (អ្នកអនុម័ត)

សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីអនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបង្កើត ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។ ជាមួយគ្នានេះ, មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល តាមមុខងារក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣

លោក កែវ សុខា ប្រធានមន្ទីរ សហវខកក និងលោក តាន់ សុភាព អនុប្រធានការិយាល័យថវិការមន្ទីរជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ Video conference ដែលស្ថិតនៅសាលប្រជុំតូចនៃមន្ទីរ សហវខកក។




អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ថ្ងៃចន្ទ ១រោច ខែមាយ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣របស់រដ្ឋបាលថ្នាក់ជាតិ ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ លោកប្រធានរតនាគាជាតិខេត្តកោះកុង និងបណ្តាមន្ទីរជំវិញខេត្ត ដែលស្ថិតនៅសាលប្រជុំធំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
ថ្ងៃអង្គារ ១០កើត ខែមាយ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យ ទ.ច នៃ មសហវ.ខកក បានដឹកនាំរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដោយមានការចូលរួមពី ក្រុង ស្រុក ឃុំ និងសង្កាត់ ដែលស្ថិតនៅសាលប្រជុំតូចនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
សកម្មភាពចុះពិនិត្យនិងជំរុញការរៀបចំធ្វើបណ្ណកម្មសិទ្ធលើទីតាំងដីរដ្ឋ០១ប្លង់របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង

ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

សកម្មភាពចុះពិនិត្យនិងជំរុញការរៀបចំធ្វើបណ្ណកម្មសិទ្ធលើទីតាំងដីរដ្ឋ០១ប្លង់របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដោយមានការចូលរួមពីតំណាងក្រសួង សហវ ក្រុមការងាររបស់មន្ទីរ សហវ ខេត្ត និងក្រុមការងារបច្ចេកទេសរបស់ការិយាល័យ ដនសភ ក្រុងខេមរភូមិន្ទ ដែលស្ថិតនៅផ្សារដង់ទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។




អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៣

ខេត្តកោះកុង: នាព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង មានកិច្ចប្រជុំស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង លោក ឡុង ប៊ុណ្ណាត តំណាងរដ្ឋបាលសាលាខេត្ត និងលោក ជា គឹមតុង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអង្គភាព មន្ទីរជំនាញ រដ្ឋបាលស្រុក និងអាជីវករ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

នាថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២” តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖

១. ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

២. ផ្សេងៗ។



អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ ២០២២
អានបន្ថែម
ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក

នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ

នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ «សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ

នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖ ១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង ២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following: 1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031 2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program. This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ

នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)

នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”

asdf

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម